អង្គការមូលនិធិ ឌីភីប៊ី បានចូលរួមមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  និងនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមគ្នារៀបចំព្រឹត្តិការណ៍"រាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក" នៅទីតាំងសាលាមធ្យមវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងមកពីអង្គការមូលនិធិ ឌីភីប៊ី ក៏ដូចជាសហគ្រិន និងសប្បុរសជនជាច្រើនមកពីវិស័យផ្សេងៗ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍នេះមានគោលបំណងកៀរគរថវិកាសប្បុរសធម៌ជួយឧបត្ថម្ភនិងផ្តល់ការគាំទ្រសម្ភារៈដល់កងទ័ព និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដែលបងប្អូនជនភៀសសឹកកំពុងរងគ្រោះ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។


ក្នុងនាមជាកម្លាំងសប្បុរសធម៌ដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា អង្គការមូលនិធិ ឌីភីប៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ដោយលោកឧកញ៉ា តឹង ភីពីង។​ មូលនិធិ ឌីភីប៊ី បន្តប្រកាន់ខ្ជាប់នូវបេសកកម្មស្នូលរបស់ខ្លួនជានិច្ច គឺ "ទំនួលខុសត្រូវសង្គម និងជម្រុញការអភិវឌ្ឍសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា"។ ចាប់តាំងពីការចាប់ផ្តើមមក អង្គការមូលនិធិ ឌីភីប៊ី បាន​និងកំពង់ផ្តោតសំខាន់លើវិស័យមានដូចជា ការអប់រំ ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ស្ត្រី និងកុមារ ព្រមទាំងអនុវត្តនិងសម្រេចបានគម្រោងសប្បុរសធម៌ជាច្រើនក្នុងការចូលរួមកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ការបរិច្ចាគចំនួន 20,000 ដុល្លារអាមេរិកនេះគឺជាការបង្ហាញដ៏សំខាន់មួយទៀតនៃសកម្មភាពសប្បុរសធម៌របស់ខ្លួន។​

មន្ត្រីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងសាមគ្គីភាពជាតិ និងបង្ហាញអំពីស្ថានភាពដ៏លំបាករបស់ជនភាសសឹកដែលកំពង់ជួបប្រទះដើម្បីទាក់ទាញការយកចិត្តទុកដាក់បន្ថែមអំពីសំណាក់មហាជន។ តាមរយៈកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងភាគីទាំងពីរនេះនឹងជំរុញបន្ថែមទៀតដល់ការអភិវឌ្ឍសុខុមាលភាពសាធារណៈនៅកម្ពុជា និងស្វែងយល់ពីវិធីជាក់ស្តែងដែលមានប្រសិទ្ធភាពជាងមុនសម្រាប់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។

"សេចក្តីសប្បុរសដ៏អស្ចារ្យប្រៀបដូចជាទឹក សេចក្តីស្រឡាញ់គ្មានព្រំដែន"។ ដូចនឹងទស្សនសប្បុរសធម៌របស់អង្គការមូលនិធិ ឌីភីប៊ី គាំទ្រ ការបរិច្ចាគថវិកាចំនួន 20,000 ដុល្លារអាមេរិកក្នុងសកម្មភាពសុខុមាលភាពសាធារណៈនេះ ដោយផ្តោតលើតម្រូវការរបស់ប្រជាជន មិនត្រឹមតែនាំមកនូវជំនួយ និងក្តីសង្ឃឹមដល់បងប្អូនជនភៀសសឹក នៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលកំពុងរងគ្រោះវេទនាពីសង្គ្រាមឈ្លានពានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកត់ត្រាជំពូកថ្មី និងសំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិន និងប្រជាជនកម្ពុជាក្នុងសុខុមាលភាពសាធារណៈផងដែរ។​

ចូល to leave a comment