(金边):2024年5月8日,正值世界红十字与红新月日161周年之际,DPB基金会主席邓丕兵勋爵向柬埔寨红十字会捐赠10万美元,以支持柬埔寨慈善公益事业。
(Phnom Penh): On May 8, 2024, on the 161st anniversary of World Red Cross and Red Crescent Day, Oknha Mr. Deng Pibing, Chairman of DPB Foundation, donated US$100,000 to the Cambodian Red Cross to support Cambodian charities.
(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លោកឧកញ៉ា តឹង ភីពីង ប្រធានមូលនិធិ DPB បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រដល់សប្បុរសធម៌កម្ពុជា។
ក្រៅពីនេះទៅទៀត លោកឧកញ៉ា តឹង ភីពីង តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ និងគាំទ្រដល់សកម្មភាពផ្សេងៗរបស់ក្រសួងឬស្ថាប័ន្ថពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល ដើម្បីបន្តជួយដល់សកម្មភាពសប្បុរសធម៌បន្ថែមទៀត។
世界红十字与红新月日是一个重要的国际纪念日,旨在推动人道主义精神、支持志愿服务、提高对于红十字和红新月运动的认知和支持。每年的5月8日,全球范围内都会举行各种各样的活动和庆祝仪式,主题涵盖人道主义行动、自然灾害应对、卫生与医疗援助、国际法、和平建设、社区服务等方面。
World Red Cross and Red Crescent Day is an important international commemoration day aimed at promoting humanitarian spirit, supporting volunteer services, and raising awareness and support for the Red Cross and Red Crescent Movement. Every year on May 8th, various activities and celebrations are held worldwide, covering themes such as humanitarian action, disaster response, health and medical assistance, international law, peacebuilding, and community service.
ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺជាទិវារំលឹកអន្តរជាតិដ៏សំខាន់មួយ ក្នុងគោលបំណងលើកកម្ពស់ស្មារតីមនុស្សធម៌ គាំទ្រសកម្មភាពស្ម័គ្រចិត្ត លើកកម្ពស់ការយល់ដឹង និងជម្រុញគាំទ្រដល់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៨ ខែឧសភា សកម្មភាព និងពិធីអបអរសាទរផ្សេងៗត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោក ពាក់ព័ន្ធទៅនឹងប្រធានបទដូចជា សកម្មភាពមនុស្សធម៌ វិធានការឆ្លើយតបនឹងគ្រោះមហន្តរាយ ជំនួយវេជ្ជសាស្ត្រ ច្បាប់អន្តរជាតិ ការកសាងសន្តិភាព និងសេវាសហគមន៍ផ្សេងៗ។
ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម យើងខ្ញុំសូមអំពាវនាវយ៉ាងស្មោះអស់ពីដួងចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា គាំទ្រដល់កាកបាទក្រហមកម្ពុជាក្នុងការបង្កើនសមាហរណកម្មធនធានសង្គម ការផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
អង្គការមូលនិធិ ឌីភីប៊ីត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា លោក តឹង ភីពីង។ ក្នុងនាមជាអង្គការមូលនិធិសប្បុរសធម៌ ឌីភីប៊ីមានគោលដៅផ្តោតសំខាន់លើការជួយសង្គ្រោះដល់ជនងាយរងគ្រោះទូទាំងប្រទេស។ នាពេលកន្លងមកនេះ អង្គការមូលនិធិ ឌីភីប៊ីបានធ្វើការយ៉ាងសកម្មក្នុងកិច្ចចូលរួមលើកកម្ពស់សុខុមាលភាព និងការអប់រំដល់ក្រុមងាងរងគ្រោះនិងត្រូវការជំនួយ តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន ក៏ដូចជារៃអង្គាសថវិកាពីបណ្តាគ្រប់ម្ឈដ្ឋានផងដែរ ។ ដូច្នេះហើយតាមរយៈមូលនិធិសប្បុរស យើងរួមគ្នាចែករំលែកទឹកចិត្ត និងទង្វើសប្បុរស ដែលសកម្មភាពទាំងនេះប្រៀបបាននឹងពន្លឺនៃក្តីសង្ឃឹម បំភ្លឺអនាគតដ៏ត្រចះត្រចង់សម្រាប់កម្ពុជា។
សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖
* ប្រាក់រៀល៖ 100004348127
* ប្រាក់ដុល្លារអាមេរិក៖ 300001709996
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖
* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥
* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤
* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨