ថ្មីៗនេះ អង្គការមូលនិធិ ឌីភីប៊ី បានចុះធ្វើសកម្មភាពសប្បុរសធម៌នៅសាលាបឋមសិក្សា និង អនុវិទ្យាល័យ ហ៊ុន សែន តានូន ក្នុងខេត្តកោះកុង ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា។
អង្គការមូលនិធិ ឌីភីប៊ី ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា លោក តឹង ភីពីង ដែលមានគោលដៅផ្តោតសំខាន់លើការជួយសង្គ្រោះដល់ជនងាយរងគ្រោះ ជាពិសេសក្នុងការកែលម្អលក្ខខណ្ឌសិក្សារបស់កុមារទូទាំងប្រទេស។ ក្នុងសកម្មភាពនេះ យោងតាមការប្រកាន់ខ្ជាប់ "ផ្តោតលើការអប់រំ និងការរួមចំណែកក្នុងសង្គម" អង្គការមូលនិធិ ឌីភីប៊ី និងក្រុមការងារបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដោយពាំនាំនូវកាបូបសិក្សា ប្រអប់ខ្មៅដៃ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនប្រគល់ជូនដល់ សិស្សានុសិស្សនៃសាលាបឋមសិក្សា និង អនុវិទ្យាល័យ ហ៊ុន សែន តានូន ក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្សបន្តខិតខំសិក្សា ដើម្បីផ្លាស់ប្តូរជោគវាសនារបស់ខ្លួន។
ក្នុងថ្ងៃនោះផងដែរ តំណាងអង្គការមូលនិធិ ឌីភីប៊ី បានឡើងមានមតិយោបល់ សួរសុខទុក្ខ និងជូនពរទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ លោកមានប្រសាសន៍ថា នៅពេលអនាគត អង្គការមូលនិធិ ឌីភីប៊ី នឹងបន្តខិតខំប្រឹងប្រែងកៀរគរកម្លាំងពីគ្រប់មជ្ឈដ្ឋានដើម្បីផ្តល់ការគាំទ្រ និងជួយដល់ការលូតលាស់របស់កុមារបន្ថែមទៀត។ ក្នុងសកម្មភាពនេះ អង្គការមូលនិធិ ឌីភីប៊ី បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុងសាលា ដែលបានបំពេញការងារដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីត្រួសត្រាយផ្លូវដ៏ភ្លឺស្វាងសម្រាប់អនាគតរបស់កុមារ។
ជាមួយគ្នានេះ អង្គការមូលនិធិ ឌីភីប៊ី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យតម្លៃលើរាល់ការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់ដែលទទួលបានមកពីគ្រប់មជ្ឈដ្ឋាន ហើយសង្ឃឹមថាទង្វើទាំងនេះនឹងក្លាយជាកម្លាំងជម្រុញទឹកចិត្តក្នុងការប្រឹងប្រែងរៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាទំពាំងស្នងឬស្សីនៃសង្គមជាតិ។ អង្គការមូលនិធិ ឌីភីប៊ី ជឿជាក់ថា ជាមួយនឹងការយកចិត្តទុកដាក់ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានក្មួយៗសិស្សានុសិស្សទាំងអស់ពិតជាសម្រេចបាននូវបំណងប្រាថ្នា និងមានអនាគតដ៏ល្អប្រសើរ។